ANZ home Welcome to ANZ Asia
Welcome to ANZ Asia Welcome to ANZ Asia  
Asia
ប្រព័ន្ឋ eBiz
លក្ខណៈពិសេស

ប្រព័ន្ឋ eBiz
log onregister

តើលោកអ្នកកំពុងស្វែងរកវិធីដ៏ល្អប្រសើរ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៃអាជីវកម្មរបស់លោកអ្នកឬ ?ANZ eBiz គឺជាដំណោះស្រាយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអ៉ីនធឺណិតឈានមុខគេមួយ ដែលនាំមកជូនលោកអ្នកនូវ អាជីវកម្មធនាគារ នៅក្នុងកុំព្យូទ័រលើតុរបស់លោកអ្នក ។ ANZ eBiz ផ្តល់ជូនលោកអ្នក និងនិយោជិតក្រុមហ៊ុន របស់លោកអ្នកនូវសេរីភាព ក្នុងការគ្រប់គ្រងអាជីវកម្មធនាគាររបស់លោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈ វ៊ិបសាយទូទាំងពិភពលោក។ ប្រព័ន្ឋនេះមានភាពងាយស្រួលប្រើ ឆាប់រហ័ស និងធានាសុវត្ថិភាព ក្នុងការចាត់ចែងអាជីវកម្មធនាគាររបស់លោកអ្នក ។ ANZ eBiz
នឹងជួយដល់អាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច ?
នឹងជួយសន្សំពេលវេលានៃការប្រកបអាជីវកម្មរបស់លោកអ្នក
ដោយប្រព័ន្ឋនេះ អាចឲ្យលោកអ្នកប្រតិបត្តិអាជីវកម្មធនាគារ
២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
នៅក្នុងការិយាល័យរបស់លោកអ្នក ឬ នៅគ្រប់ទីកន្លែង
នៅទូទាំងពិភពលោក។

សុវត្ថិភាព
បានដំណើរការតាមបណ្ដាញ ANZ ប្រកបដោយសុវត្ថិភាព
ដែលផ្តល់នូវលក្ខណៈពិសេស ធានាដល់សុវត្ថិភាពយ៉ាងច្រើន
ដែលរួមមាន ដូចជា ប្រព័ន្ឋដាក់លេខសម្ងាត់ SSL 128 bit encryption ។
ប្រការសំខាន់ ដើម្បីចូលប្រើប្រព័ន្ឋ ANZ eBiz បាន លោកអ្នកចាំបាច់ត្រូវមានលេខ និងអក្សរសម្ងាត់ចុះបញ្ជីអតិថិជន ពិសេស។

អតិថិជនរបស់ធនាគារ ANZ Royal Bank (Cambodia) Ltd
ANZ eBiz គឺជាសេវាមួយដែលផ្តល់ដោយធនាគារ
ANZ Royal Bank (Cambodia) Ltd ដល់អតិថិជនរបស់ខ្លួន
ដែលប្រើសេវារបស់សម្ព័ន្ធ
ធនាគារអូស្រ្តាលី និងណូវែលសេឡង់ ។ ANZ
នឹងមិនទទួលខុសត្រូវ ចំពោះការខាតបង់
ការខូចខាត ឬ បញ្ហាណាមួយដែលបណ្តាលមកពី
ការប្រើប្រាស់សេវានេះទេ និងមិនទទួលខុសត្រូវ
តាមផ្លូវច្បាប់ ទាក់ទងនឹងប្រតិបត្តិការណាមួយ
ដែលបានធ្វើឡើងតាមរយៈប្រព័ន្ឋ
ANZ eBiz ឬ ទាក់ទិននឹងសកម្មភាព និងសេវារបស់ធនាគារ ឡើយ ។